តើប្រព័ន្ធធនាគារកម្ពុជាកំពុងរងសម្ពាធ ឬយ៉ាងណា? (Video inside)
17-01-2026 15:11
(ភ្នំពេញ)៖ ចាប់តាំងពីកម្ពុជារងសម្ពាធពីវិបត្តិកូវីដ សម្ពាធនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល រួមទាំងភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជាថៃ បានប៉ះពាល់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកម្ពុជា ជាពិសេសធ្វើឱ្យមានកំណើនឥណទានមិនដំណើរការកើនឡើង។
បន្ថែមលើនេះ អ្នកបង្កើតមាតិកានៅក្នុងបណ្ដាញសង្គមមួយចំនួន បានឡើងអំពីករណីធនាគារមួយកំពុងជំរះបញ្ជីនាពេលបច្ចុប្បន្ន ដែលអាចនឹងបង្កផលប៉ះពាល់ ប្រព័ន្ធធនាគារនៅកម្ពុជា ហើយបន្ថែមលើប្រព័ន្ធធនាគារកម្ពុជា ដែលមានបញ្ហាស្រាប់។
តើបច្ចុប្បន្ន វិស័យធនាគារកម្ពុជាមានស្ថានភាពបែបណាខ្លះ? លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖




