* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការនាំចេញរបស់សហរដ្ឋអាមេរិក​មកកម្ពុជា ​កើនឡើង ៩៦% បន្ទាប់ពីកម្ពុជាយកពន្ធសូន្យលើទំនិញអាមេរិក (Video inside)

20-01-2026 00:18

(ភ្នំពេញ)៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា បន្ទាប់ពីកម្ពុជា-អាមេរិក អនុវត្តពន្ធបដិកាថ្មី ដោយកម្ពុជាយកពន្ធសូន្យ ចំពោះ​ទំនិញអាមេរិក ដែលនាំចូ​លកម្ពុជា បានធ្វើឱ្យការនាំចេញរបស់សហរដ្ឋអាមេរិក​មកកម្ពុជា ​កើនឡើង៩៦% និងបានកើនឡើងផលិតផលចំនួន ៥៤ប្រភេទ។

​លោក Casey Barnett​ លើកឡើងថា នៅខែសីហា ឆ្នាំ២០២៥ កម្ពុជាបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកនាំចេញទំនិញផលិត នៅសហរដ្ឋអាមេរិកទាំងអស់ចូលកម្ពុជា ដោយមិនបង់ពន្ធគយ (duty‑free) ដែលជាការអនុគ្រោះមួយ ដើម្បីកាត់បន្ថយពន្ធគយ «ទៅវិញទៅមក» ​ របស់សហរដ្ឋអាមេរិក។ ដោយសារតែការផ្លាស់ប្តូរនេះ ការនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជា បានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូ។

លោកបន្ថែមថា «ការនាំចេញរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុង៥៤ ចំណោម ៨៥ ប្រភេទផលិតផល។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺការកើនឡើង ៩ដងនៃផលិតផលប្រេងឥន្ធនៈ ដែលបានចម្រាញ់។ ការកើនឡើងនេះ ក៏ត្រូវបានជំរុញដោយតម្រូវការបំបែកហានិភ័យ និងបង្វែរចេញពីផលិតផលប្រេងឥន្ធនៈពីថៃ ដោយសារការឈ្លានពានរបស់ថៃលើកម្ពុជា ដែលកំពុងបន្ត»។

​ជាមួយគ្នានេះ ការនាំចូលផលិតផលទឹកដោះគោមួយចំនួន បានប្តូរពីថៃទៅសហរដ្ឋអាមេរិក។ ការកើនឡើងដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត រួមមាន ការនាំចូលយានយន្តពីសហរដ្ឋអាមេរិកកើនឡើង ប្លាស្ទិក ក្រដាស ជាតិសរសៃសម្រាប់វាយនភណ្ឌ ផលិតផលអាហារ និងម៉ាស៊ីន/គ្រឿងចក្រ។

លោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានចរចានេះមានភាពលំអៀង និងអនុគ្រោះទៅខាងសហរដ្ឋអាមេរិកជាង ប៉ុន្តែជាក់ស្តែង នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិកចំនួន ១២.៧ ពាន់លានដុល្លារ ខណៈដែលនាំចូលត្រឹមតែ ៣០០ លានដុល្លារ ប៉ុណ្ណោះ។ ផ្នែកមួយនៃភាពខុសគ្នានេះ កើតឡើងពីការខ្វះអំណាចទិញ ​របស់ប្រជាជនកម្ពុជា ដើម្បីទិញទំនិញអាមេរិក។ ប៉ុន្តែផ្នែកមួយទៀតក៏បណ្តាលមកពីដំណើរការផ្តល់អាជ្ញាប័ណ្ណផលិតផល និងលក្ខខណ្ឌតម្រូវផ្សេងៗរបស់កម្ពុជា ដែលមិនសូវមានភាពច្បាស់លាស់ ដែលរារាំងមិនឱ្យទំនិញអាមេរិកឈានដល់ទីផ្សារកម្ពុជា។

លោកបន្តថា ផ្នែកធំមួយនៃ «កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក» រវាងសហរដ្ឋអាមេរិក និងកម្ពុជា ត្រូវបានឧទ្ទិសទៅលើវិធានការដែលតម្រូវឱ្យកម្ពុជាកែលម្អអភិបាលកិច្ច។ ឧទាហរណ៍ កិច្ចព្រមព្រៀងតម្រូវឱ្យកម្ពុជាបង្កើតតុលាការការងារឯករាជ្យ ផ្សព្វផ្សាយព្រាងបទប្បញ្ញត្តិ ផ្សព្វផ្សាយថ្លៃសេវាផ្លូវការទាំងអស់សម្រាប់សេវាសាធារណៈ និងប្រយុទ្ធប្រឆាំងការក្លែងបន្លំ។ ទោះបីជាលក្ខខណ្ឌទាំងនេះត្រូវបានទាមទារដោយសហរដ្ឋអាមេរិកក៏ដោយ ក៏អត្ថប្រយោជន៍ចម្បងនៃលក្ខខណ្ឌបែបនេះភាគច្រើនចូលទៅកាន់កម្ពុជា។

​យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ ក្នុងឆ្នាំ២០២៥​ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង​២៩.២​៤% ​កើនឡើង២៩.២​៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​ដែលមានទំហំ ១០.១៧ពាន់លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨​% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទំហំជាង៤១៧លានដុល្លារ​ កើនឡើង ៥៧.៨៣%៕