* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហគមន៍ផលិតស្វាយចន្ទីចំនួន ៥ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាលក់ស្វាយចន្ទីសេរីរាង្គជាង ២០០តោន ដល់ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន២ សម្រាប់កែច្នៃនាំចេញទៅទីផ្សារអន្តរជាតិ

20-01-2026 14:51

(ភ្នំពេញ)៖ ក្រោមការសម្របសម្រួល របស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន២ បានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសេរីរាង្គចំនួនជាង ២០០តោន ពីសហគមន៍ផលិតស្វាយចន្ទីចំនួន៥ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦នេះ។

ការចុះកិច្ចសន្យាទិញ-លក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២៦ នៅសហគមន៍កសិកម្មរហ័សសាមគ្គីមានជ័យ ខេត្តព្រះវិហារ។

លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចុះកិច្ចសន្យាទិញ-លក់នេះ បានធ្វើឡើងរវាងក្រុមហ៊ុន អ៊ែមផល អាហ្រ្គោប្រដាក់ សហការជាមួយក្រុមហ៊ុន ស្រ្តី ខបភើរេសិន ជាមួយសហគន៍ស្វាយចន្ទីចំនួន៥ក្នុងនោះ ៤សហគមន៍មកពីស្រុករវៀង និង១សហគមន៍មកពីស្រុកជាំក្សាន្ត។ តាមរយៈការចុះអនុស្សារណៈនេះ ក្រុមហ៊ុនទាំងពីរនឹងទទួលទិញស្វាយចន្ទីចំនួន ២០០តោនពីសហគមន៍ ដែលមានតម្លៃសរុបប្រមាណពី ២០ម៉ឺនទៅ ៣០ម៉ឺនដុល្លារ។

ប្រធាន​សហព័ន្ធស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ការចុះMOU នេះ ដើម្បីជួយលើកស្ទួយសហគមន៍ក្នុងការផលិតស្វាយចន្ទីឱ្យមានលក្ខណៈត្រឹមត្រូវ តាមស្តង់ដារសេរីរាង្គ។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរក៏នឹងជួយចេញថ្លៃការវាយតម្លៃ ក្នុងការទទួលបានវិញ្ញាបនបត្រចន្ទីសេរីរាង្គដល់សហគមន៍ផងដែរ ហើយក្រុមហ៊ុននឹងទទួលទិញចន្ទីពីសហគមន៍វិញ សម្រាប់កែច្នៃក្នុងឆ្នាំ២០២៦នេះ ដើម្បីនាំចេញទៅកាន់ប្រទេសអាល្លឺម៉ង់។

លោកមានប្រសាសន៍ «សហព័ន្ធចង់ជួយលើវិស័យសេរីរាង្គនេះ ដោយសារស្វាយចន្ទីសេរីរាង្គមានសក្តានុពលកាន់តែខ្លាំងទៅៗ ជាពិសេសនៅទីផ្សារអឺរ៉ុប អាមេរិក និងជប៉ុន។ ហេតុនេះហើយទើបសហព័ន្ធយកចិត្តទុកដាក់ខ្លាំង ដោយសារមានទីផ្សារទទួលទិញច្រើន ហើយសហព័ន្ធចង់ឱ្យកសិករដែលមានសក្តានុពល ពង្រឹងការដាំដុះស្វាយចន្ទីសេរីរាង្គ និងស្វាយចន្ទីដែលចូលរួមជួយការពារព្រៃឈើនិងសត្វព្រៃ ដែលនៅថ្ងៃអនាគតនឹងមានការគាំទ្រពីអ្នកទទួលទិញច្រើន»។

លោកបន្ថែមថា នៅថ្ងៃអនាគត សហព័ន្ធមិនត្រឹមតែជំរុញនិងលើកទឹកចិត្តកសិករឱ្យដាំស្វាយចន្ទីសេរីរាង្គនោះទេ ប៉ុន្តែក៏នឹងជួយកសិករក្នុងការផលិតចន្ទី ដែលទទួលបានការទទួលស្គាល់ជាស្វាយចន្ទីដែលចូលរួមជួយការពារព្រៃឈើ និងសត្វព្រៃផងដែរ ដើម្បីទទួលបានតម្លៃបន្ថែម។ ព្រមទាំងពង្រីកចំនួនសហគនន៍ផលិតបន្ថែមទៀត៕