* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកដ្ឋានពន្ធដារ៖ បន្ទប់ជួល ឬផ្ទះជួល មិនមែនជាកម្មវត្ថុនៃការប្រមូលអាករលើការស្នាក់នៅនោះទេ (Video inside)

22-01-2026 01:25

(ភ្នំពេញ)៖ តាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ អគ្គនាយករដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងអំពី អាករលើការស្នាក់នៅ ដោយលើកឡើងថា បន្ទប់ជួល ឬផ្ទះជួល មិនមែនជាកម្មវត្ថុនៃការប្រមូលអាករលើការស្នាក់នៅនោះទេ។

អាករលើការស្នាក់នៅ គឺជាអាករមួយប្រភេទក្រោមច្បាប់ ស្តីពីសារពើពន្ធ មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់សេវាស្នាក់នៅ ក្នុងសណ្ឋាគារ ដែលមានលក្ខណៈជាបន្ទប់ គ្រែ និងមានផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀតទៅតាមប្រភេទ និងទីកន្លែងផ្តល់សេវាស្នាក់នៅនីមួយៗ មានជាអាទិ៍ សណ្ឋាគារ សណ្ឋាគារអាផាម៉ិន សណ្ឋាគារស្វីត សណ្ឋាគាររីសត ម៉ូតែល ឡូដ បឹងកាឡូ ផ្ទះសំណាក់ ឬផ្ទះភ្ញៀវ កន្លែងបោះជំរំទេសចរណ៍ ឬទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល ទោះបីជាដាក់ឈ្មោះអ្វីក៏ដោយ។

ដើម្បីកាន់តែច្បាស់ សូមគូសបញ្ជាក់ផងដែរថា សម្បទា និងសេវាផ្សេងៗត្រង់ចំណុចនេះ សំដៅដល់ការផ្គត់ផ្គង់សេវាណាមួយក្នុងចំណោម សេវាទាំងឡាយ មានជាអាទិ៍ អាហារ បោសសម្អាត ផ្លាស់ប្តូរសម្ភារប្រើប្រាស់ សេវាទឹកភ្លើង បោកគក់ កន្លែងហាត់ប្រាណ ហែលទឹក ម៉ាស្សា ស្ទីម និងសូណាជាដើម។

ការផ្គត់ផ្គង់សេវាស្នាក់នៅត្រូវបានកំណត់ចំពោះ ការផ្គត់ផ្គង់សេវាស្នាក់នៅដោយបុគ្គលជាប់អាករ ក្នុងព្រះរាជាណាចក្រកម្ពុជា ការប្រើប្រាស់ផ្ទាល់ខ្លួននូវសេវាស្នាក់នៅដោយបុគ្គលជាប់អាករ និងការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ក្រោមតម្លៃពិតនូវសេវាស្នាក់នៅដោយបុគ្គលជាប់ អាករ។ អាករលើការស្នាក់នៅ មិនអនុវត្តនោះទេ ចំពោះ បន្ទប់ជួល ផ្ទះឬផ្ទះល្វែងជួល តាមរយៈកិច្ចសន្យាជួលរយៈពេលខ្លី ឬរយៈពេលវែង។

អាករលើការស្នាក់នៅ ជាប្រភេទពន្ធប្រចាំខែដែលបុគ្គលជាប់អាករ មានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់អាករនៅ រៀងរាល់ខែយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ (ករណីដាក់លិខិតប្រកាសសារពើពន្ធតាមប្រព័ន្ធអនឡាញ e-Filing ត្រូវបានអនុញ្ញាតរហូតដល់ ថ្ងៃទី២៥) នៃខែបន្ទាប់ដែលសេវាស្នាក់នៅត្រូវបានផ្គត់ផ្គង់។

អាករនេះត្រូវបានកំណត់តាមអត្រា ២% លើមូលដ្ឋានគិតជាអាករដែលជាថ្លៃ ស្នាក់នៅរួមបញ្ចូលទាំងបន្ទុកផ្សេងៗ ព្រមទាំងពន្ធអាករនានា វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅខ្លួនឯង៕