CYBER SECURITY: កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ផល​ប៉ះពាល់​លើ​ជីវភាពរស់នៅរបស់ពលរដ្ឋ ពីបញ្ហា​នៃ​ការ​បោកប្រាស់​តាម​អ៉ីនធើណែត» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ !

22-01-2026 09:05

(ភ្នំពេញ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» បានរៀបចំកិច្ចពិភាក្សាមួយក្រោមប្រធានបទ ស្តីពី «ផល​ប៉ះពាល់​លើ​ជីវភាពរស់នៅរបស់ពលរដ្ឋ ពីបញ្ហា​នៃ​ការ​បោកប្រាស់​តាម​អ៉ីនធើណែត» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងសម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។

សូមរង់ចាំទស្សនាកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃសុក្រ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕