* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សហគ្រិនមីយ៉ាន់ម៉ាប្រមាណ៤០ក្រុមហ៊ុន ស្វែងរកការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីគាំទ្រសមត្ថភាពផលិតបន្ថែមរបស់កម្ពុជា

22-01-2026 11:21

(ភ្នំពេញ)៖ គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ាចំនួន ៤០ ក្រុមហ៊ុន មកពីវិស័យចម្រុះ រួមមានក្រុមហ៊ុនផលិតម្ហូបអាហារ ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន គុជ ត្បូងថ្ម ក្រណាត់ ឱសថបុរាណ គ្រឿងបន្លាស់យានយន្ត និងក្រុមហ៊ុនផ្តល់សេវាអប់រំ និងប្រឹក្សាយោបល់ជាដើម បានបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដើម្បីបំពេញចន្លោះប្រហោងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ការបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជានេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

លោកបណ្ឌិត Soe Hein ជាសហគ្រិនមីយ៉ាន់ម៉ា ដែលបានដំណើរការអាជីវកម្មអប់រំនៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំ បានលើកឡើងថា នេះជាបេសកកម្មផ្គូផ្គងអាជីវកម្មលើកទី៤ ពីមីយ៉ាន់ម៉ាមកកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា។

លោក ហែម វណ្ណឌី បានស្វាគមន៍គណៈប្រតិភូធុរកិច្ចមីយ៉ាន់ម៉ា និងបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងកំណែទម្រង់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច។

លោកបានលើកឡើងថា «កម្ពុជាគឺជាទីផ្សារបើកចំហ ហើយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តគាំទ្រវិនិយោគិនដែលត្រៀមខ្លួនប្រកួតប្រជែង ជាពិសេសក្រុមហ៊ុនដែលអាចជួយពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក»។

ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ចូលទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗនៅតែជាបញ្ហាប្រឈមនៅឡើយ។

លោករដ្ឋមន្រ្តីបានលើកឡើងបន្ថែមថា «ទោះបីកម្ពុជាបានទទួលជោគជ័យច្រើនក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទៅក្នុងខ្សែច្រវាក់នៃឧស្សាហកម្មធំៗ នៅតែជាបញ្ហាប្រឈមនៅឡើយ។ ខណៈដែលកម្ពុជាត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាពផលិតវត្ថុធាតុដើមក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ មានសារសំខាន់ណាស់ ហើយយើងលើកទឹកចិត្តវិនិយោគិនមីយ៉ាន់ម៉ាឱ្យរួមចំណែកបំពេញចន្លោះប្រហោងទាំងនេះ»។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានរំលឹកជូនគណៈប្រតិភូដែរថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាអនុញ្ញាតឱ្យវិនិយោគិនបរទេសមានកម្មសិទ្ធិលើអាជីវកម្មរបស់ខ្លួន ១០០ ភាគរយ ព្រមទាំងបានស្នើឱ្យវិនិយោគិនប្រើបណ្តាញត្រឹមត្រូវក្នុងការបង្កើតអាជីវកម្ម ជាជាងការពឹងផ្អែកតែលើសេវា ឬភ្នាក់ងារភាគីទីបី៕