មេសហព័ន្ធស្រូវអង្ករកម្ពុជា៖ រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ព្យាយាមស្រូបទិញស្រូវឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការហូរចេញទៅប្រទេសជិតខាង (Video inside)
23-01-2026 12:03
(ភ្នំពេញ)៖ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឲ្យដឹងថា រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក បាននិងកំពុងព្យាយាមស្រូបទិញស្រូវឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការហូរចេញទៅប្រទេសជិតខាង បង្កើតតម្លៃបន្ថែមដល់វិស័យស្រូវអង្ករ។
លោកឧកញ៉ា ឡាយ ឈុនហួ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះសហព័ន្ធស្រូវអង្កររបស់កម្ពុជា មានវិធានការដែលយើងកំពុងធ្វើ និងបន្ដការធ្វើបន្ដបន្ទាប់ គឺពង្រីកសក្ដានុពល ការស្រូបទាញស្រូវកុំឲ្យចេញទៅក្រៅច្រើនពេក ធ្វើយ៉ាងណាស្រូបឲ្យអស់លទ្ធភាព ដើម្បីបង្កើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកឧកញ៉ា ឡាយ ឈុនហួ បានបន្ដថា ប្រសិនបើយើងនាំស្រូវចេញជាផលិតផលមិនសម្រេច មិនមានតម្លៃបន្ថែមខ្ពស់នោះទេ ដូច្នេះហើយអ្វីដែលយើងត្រូវសាងសង់បន្ថែម គឺឃ្លាំងស្ដុកទុកស្រូវ ឡសំម្ងួត ដើម្បីរក្សាគុណភាពស្រូវឲ្យមានគុណភាពខ្ពស់ ដើម្បីកិនជាអង្ករនាំចេញ។
សូមស្ដាប់ការលើកឡើងរបស់លោកឧកញ៉ា ឡាយ ឈុនហួ៖








