ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថា កំណើននៃការនាំចេញអង្ករ បានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់កសិករ និងវិស័យពាក់ព័ន្ធ (Video inside)

23-01-2026 12:06

(ភ្នំពេញ)៖ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា កំណើននៃការនាំចេញអង្ករ បានផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់កសិករ និងវិស័យពាក់ព័ន្ធ ដែលរួមមាន៖ រោងម៉ាស៊ីនកិនស្រូវ, អ្នកនាំចេញ, ក្រុមហ៊ុនដឹកជញ្ជូន, វិស័យធនាគារ និងផ្សេងៗទៀត។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកឧកញ៉ា ឡាយ ឈុនហួ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ផលប្រយោជន៍​នៃ​លទ្ធផល​នាំ​ចេញ​អង្ករ​១លាន​តោន​របស់​កម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោកឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់យ៉ាងដូច្នេះថា «ការសម្រេចនូវការនាំចេញ ឲ្យបាន១លានតោន គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាកសិកររបស់យើង ដែលមានន័យថា គាត់មានទីផ្សារបន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ ដែលបានផលិត ហើយវាក៏ផ្ដល់សារៈប្រយោជន៍សំខាន់ច្រើន សម្រាប់វិស័យដែលពាក់ព័ន្ធទាំងអស់»

បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានធ្វើការនាំចេញអង្ករ មានការកើនឡើងខ្ពស់ ដោយចាប់ពី៦៥ម៉ឺនតោន រហូតដល់ជាង៩៤ម៉ឺនតោន នៅក្នុងឆ្នាំ២០២៥ ដែលមានកើនឡើងប្រហែលជា ៤៦%៕

សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា ឡាយ ឈុនហួ៖