ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងពីកត្តាមួយចំនួន ដែលធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មិនទាន់មានភាពធន់ ខណៈសហព័ន្ធកំពុងពង្រឹងបន្ថែម (Video inside)

23-01-2026 12:08

(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករ លើកឡើងពីកត្តាមួយចំនួន ដែលធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជា មិនទាន់មានភាពធន់ ដែលមិនអាចទប់នឹងហានិភ័យ ដែលកើតឡើងដោយមិនបានព្រៀងទុក។

កត្តាទាំងនោះរួមមាន ក្នុងផលិតកម្មស្រូវប្រើប្រាស់ថ្លៃដើមខ្ពស់, ​ផលិតភាពនៅទាបដោយកសិករ នៅបន្តប្រើប្រាស់ពូជបុរាណ និងពូជដែលគ្មានគុណភាព, ខ្លះលទ្ធភាពស្តុកទុក និងសម្ងួតស្រូវពេលប្រមូលផល, នៅពឹងផ្អែកទៅលើទីផ្សារប្រទេសធំៗដូចជាចិន អឺរ៉ុប, ការប្រកួតប្រជែងជាមួយប្រទេសដែលមានផលិតកម្មស្រូវធំៗដូចជាឥណ្ឌា និងបញ្ហាប្រែប្រួលអាកាសធាតុ ជាដើម។

យ៉ាងណាមិញ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងខិតខំបន្ថែម ដើម្បីកសាងភាពទប់ទល់នៅពេលមានហានិភ័យកើតឡើង។

ឧកញ៉ា ឡាយ ឈុនហួរ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍​នៃ​លទ្ធផល​នាំ​ចេញ​អង្ករ​១លាន​តោន​របស់​កម្ពុជា»

សូមស្តាប់លើកឡើងទាំងស្រុងរបស់ឧកញ៉ា ឡាយ ឈុនហួរ៖