មន្ត្រីជំនាញណែនាំឱ្យអ្នករកស៉ីតាមអនឡាញ ឬអ្នកនិយម Boot page ប្រើកាតនិម្មិត ដែលកំណត់ចំនួនទឹកប្រាក់ច្បាស់លាស់ ដើម្បីចៀសវាងការបាត់លុយដោយគ្មានមូលហេតុ (Video inside)

24-01-2026 11:45

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យអ្នករកស៉ីតាមប្រព័ន្ធអនឡាញ ជាពិសេសអ្នកនិយម Boot page Facebook សូមបង្កើត និងប្រើកាតនិម្មិត ដែលអាចកំណត់ចំនួនទឹកប្រាក់ច្បាស់លាស់ ដើម្បីចៀសវាងការបាត់លុយដោយគ្មានមូលហេតុ។

ការអំពាវនាវរបស់មន្ត្រីជំនាញរូបនេះ ធ្វើឡើងក្នុងឱកាសលោកចូលរួមក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «ផល​ប៉ះពាល់​លើ​ជីវភាពរស់នៅរបស់ពលរដ្ឋ ពីបញ្ហា​នៃ​ការ​បោកប្រាស់​តាម​អ៉ីនធើណែត»។ កម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។

សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖