មន្ត្រីជំនាញស្នើឱ្យអ្នករកស៉ីដែលចាំបាច់ត្រូវផ្ទេរលុយទៅបរទេស បើសិនមានការផ្លាស់ប្តូរគណនីធនាគារអ្នកទទួល ត្រូវពិនិត្យ និងបញ្ជាក់ឱ្យច្បាស់ជាមុនសិន ខ្លាចមានការបោកបញ្ឆោត, ករណីនេះកើតឡើងច្រើ​ន (Video inside)

24-01-2026 11:47

(ភ្នំពេញ)៖ ជារឿងគួរឱ្យចាប់អារម្មណ៍ និងប្រុងប្រយ័ត្នសម្រាប់អ្នកជំនួញកម្ពុជានានា ដែលមានតម្រូវការចាំបាច់ក្នុងការទូទាត់ប្រាក់ទៅកាន់ដៃគូពាណិជ្ជកម្មក្រៅប្រទេស ដោយមន្ត្រីជំនាញរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានស្នើឱ្យអ្នកដែលចាំបាច់ត្រូវផ្ទេរលុយទៅបរទេស បើសិនដៃគូពាណិជ្ជកម្មស្រាប់តែផ្លាស់ប្តូរគណនីធនាគារ ដើម្បីទូទាត់ប្រាក់នោះ សូមពិនិត្យ និងបញ្ជាក់ឱ្យច្បាស់ជាមុនសិន មុននឹងសម្រេចផ្ទេរប្រាក់ ព្រោះមានករណីបោកបញ្ឆោតបែបនេះកើតឡើងច្រើ​ន។

ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងឱកាសលោកចូលរួមក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «ផល​ប៉ះពាល់​លើ​ជីវភាពរស់នៅរបស់ពលរដ្ឋ ពីបញ្ហា​នៃ​ការ​បោកប្រាស់​តាម​អ៉ីនធើណែត»។ កម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។

សូមស្តាប់ការលើកឡើងរបស់លោក អ៊ូ ផាន់ណារិទ្ធ៖