មន្ត្រីជំនាញក្រសួងទូរគមនាគមន៍ ពន្យល់ពីវិធីសាស្ត្រសម្រាប់អ្នកចូលចិត្ត ទិញតាមអនឡាញ ពិនិត្យមើលប្រភពអ្នកលក់ទំនិញ ដើម្បីការពារកុំឱ្យចាញ់ការបោកបញ្ឆោត (Video inside)

24-01-2026 11:48

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «ផល​ប៉ះពាល់​លើ​ជីវភាពរស់នៅរបស់ពលរដ្ឋ ពីបញ្ហា​នៃ​ការ​បោកប្រាស់​តាម​អ៉ីនធើណែត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានពន្យល់ពីវិធីសាស្ត្រមួយចំនួន សម្រាប់អ្នកចូលចិត្តទិញតាមអនឡាញពិនិត្យមើល មុននឹងសម្រេចចិត្តទិញទំនិញទាំងនោះ ដើម្បីការពារកុំឱ្យចាញ់ការបោកបញ្ឆោត។

មន្ត្រីជំនាញរូបនេះស្នើឱ្យពិនិត្យមើលប្រវត្តិ Page លក់ទំនិញនោះ អាសយដ្ឋាន លេខទំនាក់នង និងវិធីសាស្ត្រទូទាត់ប្រាក់ជាដើម ថាតើផ្តល់ទំនុកចិត្តអ្នកដល់ទិញកម្រិតណា?

សូមស្តាប់ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៖