តើ​ប្រព័ន្ធធនាគារនៅ​កម្ពុជា ផ្តល់ទំនុកចិត្ត​បែបណា? ​​(Video inside)

26-01-2026 16:27

(ភ្នំពេញ)៖ របាយការណ៍​របស់​ធនាគា​រជាតិ​នៃ​កម្ពុជា ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​មាន​កំណើន​ឥណទាន​ជាង ៤ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុនដែល​មាន​ទំហំ​សេដ្ឋកិច្ច​ ៦៣ពាន់លានដុល្លារ។ ក្រៅ​ពី​នេះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​អស់​​ ក៏​មាន​អត្រា​នៃ​ឥណទាន​មិន​ដំណើការ​ខ្ពស់ដែរ ក្នុង​នោះ​អត្រា​៨.៩ភាគរយ នៅ​ឆ្នាំ​​២០២៥ បើ​ធៀបឆ្នាំ២០២៤មាន​អត្រា ៧.៤%។ តើ​កំណើន​ឥណទាន​នេះ មាន​ន័យ​បែបណា សម្រាប់សេដ្ឋកិច្ចកម្ពុជា និង​ទំនុកចិត្ត​របស់​អតិថិជន​លើ​ប្រព័ន្ធ​ធនាគារ​​នៅ​កម្ពុជា យ៉ាងណាដែរ? លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖