* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេគយកម្ពុជាជឿជាក់ថា សន្ទុះនៃការផលិតក្នុងស្រុកនឹងកើនឡើងកាន់តែច្រើន ដោយសារចលនាពហិការមិនប្រើទំនិញថៃ (Video inside)

27-01-2026 16:01

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា សន្ទុះនៃការផលិតផលិតកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ នឹងកើនឡើងកាន់ច្រើន បន្ទាប់ពីទំនិញគ្រឿងឧបភោគបរិភោគ ដែលនាំចូលពីថៃ ត្រូវបានពលរដ្ឋខ្មែរពហិការឈប់ប្រើប្រាស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត គុណ ញឹម អញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្ដផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិកានេះ ធ្វើឡើងនៅសាលសន្និសីទ នៃសាលាជាតិគយ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

លោកបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ទំនិញគ្រឿងឧបភោគបរិភោគ ដែលនាំចូលពីថៃ នឹងបន្ដធ្លាក់ចុះ [...] ខ្ញុំជឿជាក់ថា សន្ទុះនៃចលនាផលិតផលិតកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ គឺមានការកើនឡើងច្រើនឡើងៗ ហើយទទួលបានការគាំទ្រ ពីរាជរដ្ឋាភិបាល»។

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ដើម្បីមកផ្គត់ផ្គង់នៅក្នុងទីផ្សារ នឹងមានការធ្លាក់ចុះ កាន់តែតិចទៅៗ ដែលអាចដល់ដំណាក់កាលមួយ ធ្លាក់ដល់ចំណុចសូន្យ ដូចទៅនឹងមុខទំនិញ ដែលរាជរដ្ឋាភិបាលហាមឃាត់ផងដែរ។

បើតាមលោកបណ្ឌិត គុណ ញឹម, ទំនិញដែលមិនហាមឃាត់ ដោយរាជរដ្ឋាភិបាល អាចចែកចេញជា២ក្រុម រួមមាន៖

ទី១៖ ទំនិញគ្រឿងឧបភោគបរិភោគ មានការធ្លាក់ចុះច្រើន ដោយសារស្មាតីចលនាពហិការ នៃការប្រើប្រាស់ ដោយទំនិញមួយចំនួន នាំចូលមកហើយលក់មិនដាច់ ត្រូវត្រឡប់នាំចេញទៅវិញ។
ទី២៖ ធាតុចូលផលិតកម្ម បម្រើគម្រោងវិនិយោគ ដោយមានក្រុមហ៊ុនធំៗមួយចំនួន ដែលនាំចូល ដើម្បីបម្រើដល់ខ្សែចង្វាក់ផលិតកម្មរ​បស់ខ្លួន។

លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា ក្នុងនាមជាស្ថាប័ន អនុវត្ដប្រតិបត្ដិ គឺអនុវត្ដតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ដោយទំនិញប្រើប្រាស់ទូទៅ ឃើញថា មានការធ្លាក់ចុះច្រើន ដោយសារចលនាពហិការរបស់ប្រជាពលរដ្ឋខ្មែរ។

សូមជម្រាបថា បន្ទាប់ពីកើតមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កាលពីខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលបានដាក់បម្រាម មិនឱ្យនាំចូលទំនិញមួយចំនួនមកកម្ពុជា​។ ​ទំនិញ មានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាម នាំចូលមកកម្ពុជា​​ រួមមាន បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ដែលមានដូចជា៖

១៖ ប្រេងសាំង (Gasoline)
២៖ ប្រេងម៉ាស៊ូត (Diesel)
៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG)
៤៖ ប្រេងខ្មៅ (Fuel oil) និង
៥៖ ប្រេងសាំងយន្តហោះ (Jet-A1)។

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញ ខាងលើ មិនមែនជាកម្មវត្ថុ នៃការហាមឃាត់ការនាំចូលទេ៕