FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការផ្ដល់ហិរញ្ញប្បទានគាំទ្រផលិតកម្មក្នុងស្រុក ឆ្លើយតបនឹងនិន្នាការជាតិនិយម» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ!
28-01-2026 13:13
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការផ្ដល់ហិរញ្ញប្បទានគាំទ្រផលិតកម្មក្នុងស្រុក ឆ្លើយតបនឹងនិន្នាការជាតិនិយម» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs Bank) សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕




