* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាប្រមូលចំណូលសារពើពន្ធឆ្នាំ២០២៥ សម្រេចបានជាង ៦.៧ពាន់លានដុល្លារ លើសផែនការដែលកំណត់ក្នុងច្បាប់ថវិកា (Video inside)

28-01-2026 17:19

(ភ្នំពេញ)៖ ការអនុវត្តការប្រមូលចំណូលសារពើពន្ធ (ពន្ធដារ និងពន្ធគយ) ឆ្នាំ២០២៥ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ៦.៧លានដុល្លារអាមេរិក។

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ​រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលពីសារពើពន្ធ (​ពន្ធដារ និងពន្ធគយ) ចំនួន ២៦ ៤១៨ ប៊ីលានរៀល ឬប្រមាណ ៦.៥ប៊ីលានដុល្លារ ដើម្បីទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល។

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខ្លួនបានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ឬប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង៣ ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

ដោយឡែកសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាវិញ បណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចំណូលគយដែលប្រមូលបានសម្រាប់ថវិកាជាតិ ឆ្នាំ២០២៥បានជិត ៣.២ពាន់លានដុល្លារ លើសពីផែនការរហូតដល់ ២៤ភាគរយ ដែលជាចំនួនមួយខ្ពស់ស្មើនឹងឆ្នាំ២០១៩។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានគ្រោងប្រមូលសារពើពន្ធ សម្រេចឱ្យបាន ២៥ ៣៤១ប៊ីលានរៀល (ប្រមាណ ៦.៣ពាន់លានដុល្លារ) ក្នុងចំណូលពីពន្ធដារឱ្យបានចំនួន ១៣ ២៩២ ប៊ីលានរៀល (ប្រហែល៣.៣ពាន់លានដុល្លារ) និងចំណូលគយ និងរដ្ឋាករ ១២ ០៤៩ប៊ីលានរៀល (ប្រហែល៣ពាន់លានដុល្លារ)៕