* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងពាណិជ្ជកម្ម នឹងផ្តោតលើការចរចាស្នើសុំបន្តភាពអនុគ្រោះពន្ធ ពីបណ្តាប្រទេសដែលកម្ពុជានាំចេញ នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅចុងឆ្នាំ២០២៩ (Video inside)

29-01-2026 15:41

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងផ្តោតលើការចរចាបន្តទទួលបានភាពអនុគ្រោះពន្ធពី បណ្តាប្រទេសដែលកម្ពុជានាំចេញ នៅពេលដែលកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។

ការលើកឡើងរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងឱកាសលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបិទ «មហាសន្និបាតបូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦» នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លោកស្រី ចម និម្មល បានថ្លែងឲ្យដឹងថា «ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុន និងសហគ្រាសធំៗក្នុងស្រុក បន្ដអភិវឌ្ឍន៍ ពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួន ដើម្បីអាចទាយយកអត្ថប្រយោជន៍ ជាអតិបរិមាណពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ និងទ្វេភាគី»។

លោកស្រីបានបន្ដថា កម្ពុជាកំពុងត្រៀមខ្លួន ក្នុងការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០២៩ ពិតណាស់កម្ពុជាយើងពិតជាបានពឹងផ្អែកលើ ការអនុគ្រោះពន្ធ ដូច្នេះបន្ទាប់ពីចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ តើកម្ពុជានឹងទទួលបានអត្ថប​្រយោជន៍អ្វីខ្លះ? តើការប្រកួតប្រជែងទាន់សភាពការណ៍ ឬទេ?

លោកស្រីបានបញ្ជាក់ថា ត្បិតតែកម្ពុជានឹងចាកចេញពីប្រទេស មានការអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២៩ក៏ពិតមែន ប៉ុន្ដែយើងអាចចរចារឲ្យបាន ១ឆ្នាំ ឬបាន៣ -៥ឆ្នាំ នៃភាពអនុគ្រោះបន្ដទៀត៕