ធនាគារ SME ថា  ការផ្តល់កម្ចីរបស់​ធនាគារ SME មិនសំដៅរកប្រាក់ចំណេញទេ តែចង់ជួយសហគ្រាសតាមវិស័យអាទិភាព ស្រមតាមគោលនយោបាយរាជរដ្ឋាភិបាល (Video inside)

30-01-2026 16:00

(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា ការផ្តល់កម្ចីរបស់ ​ធនាគារ SME ទៅដល់ម្ចាស់អាជីវកម្ម សហគ្រាសនានា គឺមិនសំដៅរកប្រាក់ចំណេញនោះទេ តែ SME Bank ចង់ជួយសហគ្រាសតាមវិស័យអាទិភាព ស្រមតាមគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យសហគ្រាសទាំងនោះរីកចម្រើន។

លោកបញ្ជាក់ថា ការបង្កើត SME Bank មិនមែនទៅប្រកួតប្រជែងជាមួយធនាគារពាណិជ្ជនោះទេ ​គឺដើម្បីចូលរួមទៅដោះស្រាយភាពបរាជ័យនៃទីផ្សារ ដោយកន្លងមក ធនាគារឯកជនហាក់មិនសូវផ្តល់អទិភាពផ្តល់កម្ចីដល់ សហគ្រាសធុនតូច និងមធ្យមឡើយ ដោយសារមើលឃើញ វិស័យនេះជាវិស័យដែលមានហានិភ័យខ្ពស់ ក្នុងការផ្តល់កម្ចី ដូច្នេះទើប SME Bank ជួយដល់វិស័យនេះ។

លោក ជា សុភ័ក្ត លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការផ្ដល់ហិរញ្ញប្បទានគាំទ្រផលិតកម្មក្នុងស្រុក ឆ្លើយតបនឹងនិន្នាការជាតិនិយម»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក ជា សុភ័ក្ត៖