CEO SME Bank: បច្ចុប្បន្ននេះធនាគារ SME ពង្រីកការផ្តល់ឥណទាន ដល់ម្ចាស់អាជីវកម្មលើសមុន៣ដង និងសម្រួលដល់ការសងត្រឡប់ (Video inside)
30-01-2026 16:02
(ភ្នំពេញ)៖ លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME BANK) បានលើកឡើងថា បច្ចុប្បន្ននេះធនាគារ SME បានពង្រីកការផ្តល់ឥណទានរបស់ខ្លួន សម្រាប់ដល់ម្ចាស់អាជីវកម្ម លើសមុន៣ដង និងបានសម្រួលដល់ការសងត្រឡប់វិញផងដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា សុភ័ក្ដ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការផ្ដល់ហិរញ្ញប្បទានគាំទ្រផលិតកម្មក្នុងស្រុក ឆ្លើយតបនឹងនិន្នាការជាតិនិយម» ក្នុងកម្មវិធី FRESH BUSINESS។
លោក ជា សុភ័ក្ដ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០២៦នេះ ធនាគារ SME បានកែប្រែអភិក្រមមួយចំនួន ធ្វើយ៉ាងម្ដេចដើម្បីពង្រីកវិសាលភាព [...] បានពង្រីកប្រភេទឥណទាន គ្មានទ្រព្យធានាដល់ទៅ៣ដង»៕
សូមស្តាប់ការលើកឡើងរបស់លោក ជា សុភ័ក្ដ៖









