ឆ្នាំ២០២៦ ធនាគារ SME នឹងផ្តល់កម្ចីផ្តោតទៅលើផលិតកម្ម ដែលជំនួសឱ្យការនាំចូល និងអ្នកផលិតសម្រាប់នាំចេញ (Video inside)
30-01-2026 16:14
(ភ្នំពេញ)៖ លោក ជា សុភ័ក្ដ អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs BANK) បានលើកឡើងថា នៅក្នុងឆ្នាំ២០២៦នេះ ធនាគារ SME នឹងផ្តល់កម្ចីផ្តោតទៅលើផលិតកម្ម ដែលជំនួសឱ្យការនាំចូល និងអ្នកផលិតសម្រាប់នាំចេញ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា សុភ័ក្ដ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការផ្ដល់ហិរញ្ញប្បទានគាំទ្រផលិតកម្មក្នុងស្រុក ឆ្លើយតបនឹងនិន្នាការជាតិនិយម» ក្នុងកម្មវិធី FRESH BUSINESS។
លោក ជា សុភ័ក្ដ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ផែនការអាជីវកម្មរបស់យើង ក្នុងឆ្នាំ២០២៦ គឺយើងនឹងព្យាយាមផ្ដោតទៅលើផលិតកម្ម ដែលជំនួសឲ្យការនាំចូល ហើយមួយចំណែកផ្ដោតលើអ្នកដែលចង់នាំចេញ [...] យើងទទួលស្គាល់ SME យើងនៅមានកម្រិត ក៏ប៉ុន្ដែក៏មាន SME ដែលមានលទ្ធភាពនាំចេញផងដែរ»៕
សូមស្តាប់ការលើកឡើងរបស់លោក ជា សុភ័ក្ដ៖









