មន្ត្រីជំនាញជំរុញឱ្យប្រើប្រាស់ Software ដែលមានអជ្ញាបណ្ណ (License) ត្រឹមត្រូវ ដើម្បីការពារការចូលលួចទិន្នន័យ (Video inside)
31-01-2026 09:37
(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានស្នើ និងជំរុញដល់អ្នកប្រើប្រាស់កុំព្យួទ័រ ក្នុងការងារប្រចាំថ្ងៃ សូមប្រើប្រាស់ Software ដែលមានអជ្ញាបណ្ណ (License) ត្រឹមត្រូវ ដើម្បីការពារការចូលលួចទិន្នន័យ ដែលបង្កឱ្យមានបញ្ហាផ្សេងៗ។
ការស្នើរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងឱកាសលោកចូលរួមជាវាគ្មិន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត»។
សូមស្តាប់ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៖




