* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជំនាញសន្តិសុខសាយប័ររបស់កម្ពុជា ទទួលបានការបណ្តុះបណ្តាលជាប្រចាំ រួមទាំងអ្នកជំនាញក្នុងវិស័យធនាគារ អគ្គិសនី និងរដ្ឋាករទឹក ការពារការវាយប្រហារតាមអ៉ីនធឺណេត (Video inside)

31-01-2026 09:38

(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន​សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានអះអាងថា មន្ត្រីជំនាញរបស់កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណេត ដោយសារទទួលបានការបណ្តុះបណ្តាលជាប្រចាំទាំងថ្នាក់ជាតិ និងអន្តរជាតិ។

បន្ថែមពីនេះ មន្ត្រីស្ថាប័នធនាគារហិរញ្ញវត្ថុ ស្ថាប័នអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ក៏ទទួលបានការបណ្តុះបណ្តាលផងដែរ ព្រោះតែផ្នែកទាំងអស់នេះ ប្រើប្រាស់ជាប្រចាំនូវបច្ចេកវិទ្យាក្នុងប្រតិបត្តិការ ដើម្បីការពារការវាយប្រហារណាមួយកើតឡើង។

ការលើកឡើងរបស់ន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងឱកាសលោកចូលរួមជាវាគ្មិ​ន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត»។

សូមស្តាប់ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៖