មន្ត្រី៖ រដ្ឋាភិបាលកម្ពុជាកំពុងកសាងច្បាប់ចំនួនបី ដើម្បីជួយពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល (Video inside)
31-01-2026 10:10
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត» លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងកសាងនូវច្បាប់ចំនួនបីក្នុងវិស័យឌីជីថល ដើម្បីពង្រឹកទំនុកចិត្តអ្នកប្រើប្រាស់។
ច្បាប់ចំនួនបីនោះរួមមាន៖ ទី១ គឺច្បាប់សុន្តិសុខសាប័រ (CYBER SECURITY), ទី២៖ ច្បាប់កិច្ចការពារទិន្នន័យបុគ្គល និងទី៣៖ គឺច្បាប់បទល្មើសបច្ចេកវិទ្យា (Cyber Crime) ដែលនឹងអាចចេញនៅពេលឆាប់ៗខាងមុខ។
ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ធ្វើឡើងក្នុងឱកាសលោកចូលរួមជាវាគ្មិន ក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ ស្តីពី «កត្តាស្ថាប័នដើម្បីចូលរួមទប់ស្កាត់ ការបោកបញ្ឆោតតាមប្រព័ន្ធអ៉ីនធើណិត»។
សូមស្តាប់ការលើកឡើងរបស់មន្ត្រីជំនាញក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍៖




