អ្នកជំនាញ៖ វិស័យដឹកជញ្ជូន ក្នុងឆ្នាំ២០២៥ មិនបានថមថយឡើយ បើទោះបីជាកម្ពុជាមានជម្លោះជាមួយថៃ ឈានទៅដល់បិទព្រំដែនគោក (Video inside)
02-02-2026 17:23
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ទី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម បានឱ្យដឹងថា បើទោះបីជាការដឹកជញ្ជូនតាមផ្លូវគោកថមថយដោយសារជម្លោះកម្ពុជា-ថៃ នាំឱ្យបិទព្រំដែកគោកក៏ដោយ ប៉ុន្តែសកម្មភាពនៃការដឹកជញ្ជូនក្នុងឆ្នាំ២០២៥ នៅតែសកម្ម តាមរយៈការបង្វែរមកដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស ដូច្នេះហើយក្នុងឆ្នាំ២០២៥ វិស័យដឹកជញ្ជូនមិនបានរងផលប៉ះពាល់នោះទេ នៅតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបញ្ជាក់ថា ការរក្សាបាននូវកំណើននៃការដឹកជញ្ជូននេះ ដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើម សម្រាប់បំពេញតម្រូវការរបស់អ្នកវិនិយោគ ដែលបានកើនឡើងជាបន្តបន្ទាប់ ស្របពេលការនាំចេញក៏មានការកើនឡើង។ ជាមួយគ្នានេះ តម្លៃនៃការដឹកជញ្ជូនមិនបានកើនឡើងនោះទេ ដែលធ្វើតម្លៃដើមនៃទំនិញស្ថិតក្នុងភាពល្អប្រសើរ៕
សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់ឧកញ៉ាបណ្ឌិត ស៊ិន ចន្ទី៖









