ខែដំបូង កម្ពុជាទទួលបានចំណូល ៤.៥លានដុល្លារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ធ្លាក់ចុះជាង៣០% (Video inside)
03-02-2026 15:50
(ភ្នំពេញ)៖ កម្ពុជាទទួលបានចំណូលប្រមាណ ៤.៥លានដុល្លារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៦នេះ ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៩៣,៤៩១នាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយ-ដ្ឋានអង្គរមានចំនួន ៤ ៥២២ ៧៧៧ដុល្លារ ថយចុះ៣៤.៤៨% បើធៀបនឹងខែមករា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៩៣,៤៩១នាក់ ថយចុះ៣៦.០៣%។
ជាមួយគ្នានេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា មានចំនួន ១៨៦ ៩៨២ ដុល្លារ៕





