អគ្គនាយិកាគ្រឿងហ្លួង៖ សន្ទុះនៃការងាកមកគាំទ្រផលិតផលខ្មែរច្រើន ជំរុញឱ្យអ្នកផលិតក្នុងស្រុកបង្កើនបរិមាណផលិតច្រើនជាងមុន ជួយឱ្យតម្លៃផលិតផលទាបជាងមុន (Video inside)
06-02-2026 15:49
(ភ្នំពេញ)៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាគ្រឿងហ្លួងសាបារា បានលើកឡើងថា បញ្ហាជម្លោះព្រំដែន ដែលកើតឡើងនាពេលថ្មីៗនេះ បានធ្វើឱ្យសន្ទុះនៃការងាកមកគាំទ្រផលិតផលខ្មែរកើនឡើងយ៉ាងខ្លាំង ដែលជំរុញឱ្យអ្នកផលិតក្នុងស្រុកបង្កើតបរិមាណផលិតច្រើនជាងមុន សម្រាប់បំពេញតម្រូវការទីផ្សារ។
អ្នកស្រីបន្ថែមថា ការបង្កើនបរិមាណផលិតច្រើនជាងមុននេះ នឹងធ្វើឱ្យតម្លៃផលិតផលទាបជាងមុនទៀតផង។
អ្នកស្រីបន្តថា ការងាកមកគាំទ្រផលិតផលខ្មែរ នឹងធ្វើឱ្យផលិតកម្មក្នុងស្រុកកាន់តែរីកចម្រើន ព្រមទាំងជួយគាំទ្រដល់កសិករ ដែលដាំដុះកសិផលផ្គត់ផ្គង់ដល់សហគ្រាស និងឧស្សាហកម្មធុនធំដែលផលិតគ្រឿងចក្រ គ្រឿងម៉ាស៊ីនសម្រាប់បម្រើដល់ផលិតកម្មផងដែរ។
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការដោះស្រាយឧបសគ្គ លើការចាប់ផ្ដើមជំនួញរបស់អគ្គនាយិកាគ្រឿងហ្លួង»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ៖













