សហគ្រិនស្រ្តីវ័យក្មេងមួយរូប លើកឡើងពីឧបសគ្គ៣ ដែលធុរកិច្ចបង្កើតថ្មី (Startup) តែងតែប្រឈម និងធ្វើឱ្យអាជីវកម្មងាយដួលរលំ (Video inside)

06-02-2026 15:51

(ភ្នំពេញ)៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី​​ អគ្គនាយិកាគ្រឿងហ្លួងសាបារា លើកឡើងថា ធុរកិច្ចបង្កើតថ្មី ឬ Startup ដែលចាប់ផ្តើ​មអាជីវកម្មដំបូង តែងតែជួបនូវបញ្ហាប្រឈមជាច្រើនដោយធ្វើឱ្យពួកគេងាយនឹងដួលរលំ ខណៈអាជីវកម្មខ្លះស្ទើតែមិនអាចឈរជើងបានរហូតដល់៣ឬ៥ឆ្នាំផង។

អ្នកស្រីកត់សម្គាល់ថា ឧបសគ្គ៣ធំៗ ដែលStartup បានជួបប្រឈម រួមមានពេលវេ​លា (ការទទួលស្គាល់របស់ទីផ្សារទៅលើផលិតផល ឬសេវាកម្មរបស់អាជីវកម្មបង្កើតថ្មី),លំហូរសាច់ប្រាក់ និង ក្រុមការងារ ក៏ដូចជាការរៀបចំ​ស្តង់ដារប្រតិបត្តិ​អនុវត្តការងារ (SOP)។ ដូច្នេះម្ចាស់អាជីវកម្ម ត្រូវមានសិល្បៈ ក្នុងការគ្រប់គ្រង ជាពិសេសការគ្រប់គ្រងលើហិរញ្ញវត្ថ។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី​​ លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការ​ដោះស្រាយ​ឧបសគ្គ លើ​ការ​ចាប់​ផ្ដើម​ជំនួញរបស់អគ្គនាយិកាគ្រឿងហ្លួង»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី​​៖