អគ្គនាយិកាគ្រឿងហ្លួង៖ ពេលយើងអាចចាប់បេះដូង អ្នកប្រើប្រាស់បានហើយ បើទោះបីជាផលិតផលនាំចូល តម្លៃទាបជាងក៏ដោយ មិនប្រាកដថាប្រជែងឈ្នះដែរ (Video inside)
06-02-2026 15:53
(ភ្នំពេញ)៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាគ្រឿងហ្លួងសាបារា បានលើកឡើងថា នៅពេលដែលយើងអាចចាប់បេះដូង អ្នកប្រើប្រាស់បានហើយ បើទោះបីជាផលិតផលនាំចូលតម្លៃទាបជាងក៏ដោយ មិនប្រាកដថាប្រជែងឈ្នះដែរ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការដោះស្រាយឧបសគ្គ លើការចាប់ផ្ដើមជំនួញរបស់អគ្គនាយិកាគ្រឿងហ្លួង» ក្នុងកម្មវិធី Fresh Business។
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បានថ្លែងយ៉ាងដូច្នេះថា «នៅពេលដែលយើងអាចចាប់យកបេះដូង របស់អ្នកប្រើប្រាស់បានហើយ ទាំងគុណភាព ទាំងគុណតម្លៃ ទាំងររឿងតម្លៃលក់ ទោះបីជាមានផលិតផលមួយទាបជាងក៏ដោយ ក៏មិនប្រាកដថា គាត់នឹងទៅផលិតផលដែលទាបជាងនោះដែរ»៕
សូមស្តាប់ការលើកឡើងរបស់អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី៖













