អគ្គនាយិកាគ្រឿងហ្លួង៖ ការពហិកាឈប់ប្រើទំនិញថៃ បង្កើតឱកាសកាន់តែខ្ពស់ដល់សហគ្រិនក្នុងស្រុក ក្នុងវិស័យម្ហូបអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (Video inside)
06-02-2026 15:58
(ភ្នំពេញ)៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាគ្រឿងហ្លួងសាបារា បានលើកឡើងថា ការពហិកាឈប់ប្រើប្រាស់ទំនិញថៃ នៅក្នុងប្រទេសកម្ពុជា បានបង្កើតឱកាសកាន់តែខ្ពស់ ដល់សហគ្រិនក្នុងស្រុក នៅក្នុងវិស័យម្ហូបអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការដោះស្រាយឧបសគ្គ លើការចាប់ផ្ដើមជំនួញរបស់អគ្គនាយិកាគ្រឿងហ្លួង» ក្នុងកម្មវិធី Fresh Business។
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងឱកាសអាជីវកម្មមួយរយៈចុងក្រោយនេះ នៅពេលដែលមានពហិកាឈប់ប្រើទំនិញថៃ សម្រាប់ការបង្កើតថ្មី ខ្ញុំគិតថា មានឱកាសច្រើនជាងមុន ហើយឱកាសដែលមើលឃើញច្បាស់ជាងគេ គឺនៅក្នុងវិស័យម្ហូបអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ»៕
សូមស្តាប់ការលើកឡើងរបស់អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី៖













