កម្ពុជានាំចូលរថយន្តប្រមាណជាង ៨ម៉ឺនគ្រឿង កើនឡើងជាង៦០% ក្នុងឆ្នាំ២០២៥ កើនឡើងមិនធ្លាប់មានពីមុនមក ដែលជាប្រភពចំណូលគយដ៏សំខាន់ (Video inside)
12-02-2026 17:05
(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ការនាំចូលរថយន្តមកកម្ពុជា មានបរិមាណជាង៨ម៉ឺន៣ពាន់គ្រឿង កើនឡើងជា៦០% ដែលជាការកើនឡើងមិនធ្លាប់មានពីមុនមក។
លោកបានពន្យល់ថា កំណើននេះ បានធ្វើឱ្យការនាំចូលរថយន្ត ក្លាយជាទំនិញចម្បងមួយដែលបានផ្តល់ចំណូលដល់ការប្រមូលពន្ធគយច្រើនជាងគេរហូត៣៧% នៃការប្រមូលពន្ធគយសរុប ខណៈការនាំចូលប្រេងឥន្ទៈ បានរួមចំណែកប្រមាណ ២៣%នៃការប្រមូលចំណូលពន្ធគយសរុប។
ដោយឡែកការនាំចូលម៉ូតូមានជាង៤២ម៉ឺនគ្រឿង កើនឡើង២១%។
លោកបណ្ឌិត គុណ ញឹម លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦៕
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោកបណ្ឌិត គុណ ញឹម៖


















