* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អនុប្រធានអ្នកនាំពាក្យ CDC: កម្ពុជាចង់យកគម្រូនៃការធ្វើការរួមគ្នាជាមួយជប៉ុន ជំរុញការទាក់ទាញវិនិយោគបរទេស, មានតែកម្ពុជាទេ ដែលបានអនុវត្តយន្តការ «After care» ជាមួយវិនិយោគិន (Video inside)

13-02-2026 14:54

(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងអនុប្រធានអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ​តាមរយៈគម្រូនៃការធ្វើការរួមគ្នាជាមួយជប៉ុន ដែលជំរុញឱ្យបរិកាសវិនិយោគកាន់តែប្រសើរឡើង កម្ពុជាចង់យកគម្រូនេះ ក្នុងការអនុវត្តជាមួយបណ្តាវិនិយោគិនបរទេសផ្សេងទៀតផងដែរ ដើម្បី​ជំរុញការទាក់ទាញវិនិយោគបរទេស។

លោកបានពន្យល់ថា កាលពីឆ្នាំ២០០៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន និង ស៊ីនហ្សូ អាបេ ​អតីតនាយករដ្ឋមន្ត្រី​ជប៉ុន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកម្ពុជា-ជប៉ុន ស្តីពីកិច្ចការពារវិនិយោគិនកម្ពុជា-ជប៉ុន ដែលជាកិច្ចព្រមព្រៀងទី១ ដើម្បីឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា ​បង្កើតនូវយន្តការពិគ្រោះយោបល់ និងបានបង្កើតជា «តុជប៉ុន»មួយ ដើម្បីជួយដោះស្រាយបញ្ហារបស់អ្នកវិនិយោគបានភ្លាមៗ។ ដូច្នេះហើយ កម្ពុជាចង់យកយន្តការនេះជាគម្រូ ក្នុងការអនុវត្តជាមួយបណ្តាវិនិយោគិនបរទសផ្សេង។

លោកបានបន្តថា បន្ទាប់ពីអនុវត្តយន្តការនេះជាមួយជប៉ុន កម្ពុជាបានបន្តបង្កើត «តុកូរ៉េ» «តុអឺរ៉ុប» ​ធ្វើយ៉ាង​បង្កើតជាថ្នាលមួយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ មករកជំនួយនៅពេលជួបបញ្ហា​ ដែលធ្វើឱ្យបញ្ហាកាន់តែត្រជាក់ទៅៗ និងមិនពិបាកក្នុងការដោះស្រាយ។

លោកបានលើកឡើង ការអនុវត្តនូវយន្តការកិច្ចសម្រួលពាណិជ្ជកម្មផ្សេង ជាពិសេសយន្តការ «Aafter care» ជាមួយវិនិយោគិន គឺមានតែកម្ពុជាមួយប៉ុណ្ណោះ។

លោក សួន សុផល លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «តើវិនិយោគចិនមានសារសំខាន់បែបណា ចំពោះការ​អភិវឌ្ឍ​វិស័យឧស្សាហកម្ម​​កម្ពុជា?​

សូមស្តាប់ការពន្យល់លម្អិតរបស់ លោក សួន សុផល៖