មន្រ្តីជាន់ខ្ពស់ CDC: វិស័យ២ត្រូវបានចាត់ទុកថា ជាវិស័យមានឧត្តមភាពខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដែលរដ្ឋត្រូវជំរុញ (Video inside)
13-02-2026 14:55
(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងអនុប្រធានអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើកឡើងថា បច្ចុប្បន្ននេះ វិស័យ២នៅកម្ពុជា ត្រូវបានចាត់ទុកថា ជាវិស័យមានឧត្តមភាពខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ដែលរដ្ឋាភិបាលបាននិងកំពុងជំរុញ និងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន។
លោកបានពន្យល់ថា វិស័យទាំងពីរនេះ រួមមាន វិស័យកែច្នៃផលិតផលកសិកម្ម និងវិស័យកម្មន្តសាលដែលប្រើប្រាស់ច្ចេកវិទ្យាដែលមានស្រាប់។
លោក សួន សុផល លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «តើវិនិយោគចិនមានសារសំខាន់បែបណា ចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា?
សូមស្តាប់ការពន្យល់លម្អិតរបស់ លោក សួន សុផល៖








