អនុប្រធានអ្នកនាំពាក្យ CDC: ​ក្រោមច្បាប់វិនិយោគថ្មី​ វិនិយោគិនត្រូវបានលើកទឹកចិត្ត ឱ្យបណ្តុះបណ្តាលទៅលើបុគ្គលិក កម្មករ ដើម្បីបង្កើតផលិតភាព ផលិតកម្ម (Video inside)

13-02-2026 14:56

(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងអនុប្រធានអ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីដែលកំពុងអនុវត្តនៅកម្ពុជា បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកវិនិយោគ ដែលកំពុងវិនិយោគនៅកម្ពុជា ចំណាយថវិកាទៅលើការបណ្តុះបណ្តាល បង្កើនសមត្ថភាពបុគ្គលិក កម្មករ ដើម្បីបង្កើតផលិតភាពផលិតកម្ម របស់ខ្លួន។

លោកបញ្ជាក់ថា រាល់ការចំណាយទៅលើការបណ្តុះបណ្តាល បង្កើនសមត្ថភាពបុគ្គលិក កម្មករ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ យកមកកាត់កងជាមួយមូលដ្ឋានពន្ធ១៥០% ដែលនេះជាការគិតយ៉ាងសំខាន់មួយរបស់រាជរដ្ឋាភិបាល។

លោកមានប្រសាសន៍ថា ការបណ្តុះបណ្តាលរបស់ក្រុមហ៊ុន អាចនឹងមានប្រសិទ្ធភាពជាង ដែលនឹងធ្វើឱ្យកម្មករនិយោជិត មានលទ្ធភាពទៅបំពេញការងារបានកាន់តែល្អ ទទួលបានផលបៀរវត្សកាន់តែច្រើន។

លោក សួន សុផល លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «តើវិនិយោគចិនមានសារសំខាន់បែបណា ចំពោះការ​អភិវឌ្ឍ​វិស័យឧស្សាហកម្ម​​កម្ពុជា?​

សូមស្តាប់ការពន្យល់លម្អិតរបស់ លោក សួន សុផល៖