ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខិតខំពង្រឹងយន្តការច្រកចេញចូលតែមួយ ទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ដើម្បីងាយស្រួលដល់គ្រប់វិនិយោគិន (Video inside)
13-02-2026 14:58
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឱ្យដឹងថា CDC បានខិតខំពង្រឹងយន្តការ ច្រកចេញចូលតែមួយ ទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ផ្តល់ភាពងាយស្រួល ដល់គ្រប់វិនិយោគិនទាំងអស់ ឱ្យទទួលបានសេវាកាន់តែប្រសើរ។
នេះជាការលើកឡើងរបស់លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធាន, អ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «តើវិនិយោគចិនមានសារសំខាន់បែបណា ចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា? ក្នុងកម្មវិធី FRESH BUSINESS។
លោក សួន សុផល បានបញ្ជាក់យ៉ាងដូច្នេះថា «យើង (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) ខិតខំពង្រឹង ការផ្ដល់សេវានៅច្រកចេញចូលតែមួយ ជូនដលអ្នកវិនិយោគ ដើម្បីឲ្យគាត់អាច ទទួលបានសេវាកាន់តែប្រសើរ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក សួន សុផល៖








