អនុប្រធានអ្នកនាំពាក្យ CDC: ការហូរចូលនៃវិនិយោគិនចិន មិនមែនជារឿងដែលត្រូវបារម្ភថា គេមកដណ្តើមការងារនោះទេ តែជាឱកាសដែលត្រូវរៀនពីពួកគេ (Video inside)
13-02-2026 14:58
(ភ្នំពេញ)៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធាន អ្នកនាំពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ការហូរចូលនៃវិនិយោគិនចិន មិនមែនជារឿងដែលត្រូវបារម្ភថា គេមកដណ្តើមការងារនោះទេ តែជាឱកាសដែលត្រូវរៀនពីពួកគេ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សួន សុផល អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «តើវិនិយោគចិនមានសារសំខាន់បែបណា ចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា? ក្នុងកម្មវិធី FRESH BUSINESS»។
លោក សួន សុផល បានបញ្ជាក់យ៉ាងដូច្នេះថា «វត្ដមានចិននៅកម្ពុជា មិនមែនជាការព្រួយបារម្ភ សម្រាប់ការវិនិយោគ វាគឺជាការងារមួយ ដែលយើងត្រូវការដៃគូ ព្រោះនៅក្នុងការវិនិយោគ អ្វីដែលសំខាន់ជាងគេ គឺដៃគូ [...] ការបារម្ភខ្ញុំគិតថា ជាឱកាសទៅវិញទេ ដែលប្រជាជនកម្ពុជា អាចយកឱកាសនេះ រៀនសូត្រពីអ្នកវិនិយោគចិន»៕
សូមស្តាប់ការលើកឡើងរបស់លោក សួន សុផល៖








