យល់ដឹងពីជំនួញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រាប់ឱ្យអ្នកផលិតត្រូវផលិតទំនិញដែលមានគុណភាព និងអនុលោមភាព ដើម្បីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ (Video inside)

15-02-2026 14:31

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រាប់ផលិតករ ដែលផលិតទំនិញគ្រប់ប្រភេទ ត្រូវផលិតទំនិញដែលមានគុណភាព និងមានអនុលោមភាពច្បាប់លាស់ ជៀសវាងក្រសួងចាត់វិធានការ ដែលនាំឱ្យដល់ការបិទអាជីវកម្ម។

លោកស្រីបន្ថែមថា ការផលិតទំនិញដែលមានគុណភាព និងមានអនុលោមភាពច្បាប់លាស់ ក៏នឹងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលមិនធ្វើឱ្យខ្លួនអស់ទីផ្សារផងដែរ។

លោកស្រីបានលើកឡើងថា ក្រសួងនឹងបន្តទប់ស្កាត់នូវផលិតផល ដែលមានគុណភាពអន់ ផលិតផលខូចគុណភាព និងផលិតផលដែលខុសច្បាប់នៅក្នុងទីផ្សារ។

តែយ៉ាងណាលោកស្រីលើកឡើងថា ការទប់ស្កាត់របស់ក្រសួងជារឿងមួយ តែការរួមចំណែករបស់អ្នកប្រើប្រាស់ពិត ជាមានឥទ្ធិពលទៅលើការផលិត។ ដូច្នេះអ្នកប្រើប្រាស់ ត្រូវតែទាមទារនូវសិទ្ធិអំណាច និងជំរុញនូវការផលិតផលិតផលដែលមានគុណភាព ផលិតផលដែលមានអនុលោមភាពច្បាប់លាស់។

លោកស្រី ពន្យល់ថា អំណាចនៃការយល់ដឹងពីគុណភាពផលិតផល នឹងនាំឱ្យស្មារតីនៃអ្នកផលិត ឬអ្នកដែលធ្លាប់បន្លំគុណភាពនឹងងាកមកគិតគូរពង្រឹងគុណភាពវិញ និងសុចរិកភាពនៃអាជីវកម្មវិញ៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់លោកស្រី ចម និម្មល៖