FRESH BUSINESS: កិច្ចពិភាក្សាស្តីពី «ការបង្កើនទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ
18-02-2026 11:15
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការបង្កើនទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕




