ក្រសួងសេដ្ឋកិច្ច បន្តលើកលែងពន្ធលើចំណេញមូលធន សម្រាប់ផលិតផលក្នុងវិស័យមូលបត្រ

19-02-2026 19:26

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុម័តដាក់ឱ្យ ប្រើប្រាស់ប្រកាសលេខ ១៣៣ សហវ.ប្រក.ន.ម.ក. ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការលើកលែងពន្ធលើ ចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ ។ នេះ បេី យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករមូលបត្រកម្ពុជា ។

ការអនុម័តនេះ ក្នុងគោលបំណងផ្តល់ការលើកលែងពន្ធលើចំណេញ មូលធនសម្រាប់ផលិតផលមូលបត្រស្របតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ និងការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់ ផលិតផលផ្សេងទៀតក្នុងវិស័យមូលបត្រ៕