អ្នកជំនាញទេសចរណ៍៖ ស្ថិរភាពនយោបាយ និងការគោរព​ច្បាប់ ជាកត្តាចម្បងដែលធ្វើឱ្យទេសចរ និងវិនិយោគិន មកកម្សាន្តនៅប្រទេសណាមួយ (Video inside)

20-02-2026 14:31

(ភ្នំពេញ)៖ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានលើកឡើងថា ស្ថិរភាពនយោបាយ និងការគោរព​ច្បាប់ គឺជាកត្តាចម្បងដែលធ្វើឱ្យ​ទាំងទេសចរ និងវិនិយោគិន មកកម្សាន្តនៅប្រទេសណាមួយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ធួន ស៊ីណាន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការបង្កើនទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោកបណ្ឌិត ធួន ស៊ីណាន បានបញ្ជាក់យ៉ាងដូច្នេះថា «ភ្ញៀវនៅតាមបណ្ដាប្រទេសណាក៏ដោយ បើសិនជាចង់ទៅប្រទេសណាមួយ ប្រាកដណាស់ត្រូវមើលថា ប្រទេសនោះ មានសុខសន្ដិភាព និងការអនុវត្ដច្បាប់របៀបម្ដេច បើសិនប្រទេសនោះ ល្បីឧក្រិដ្ឋកម្មកើតឡើង ប្រាកដណាស់មិនទៅទេ»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោកបណ្ឌិត ធួន ស៊ីណាន៖