អ្នកជំនាញទេសចរណ៍៖ ការបោសសម្អាត «ក្រុមឆបោកអនឡាញ» សំខាន់ណាស់ក្នុងការស្តារកេរ្តិ៍ឈ្មោះកម្ពុជា, កុំដោយសារតែមនុស្ស ៤០០ទៅ៥០០នាក់ បំផ្លាញប្រយោជន៍ប្រជាជន ១៧លាននាក់ (Video inside)

20-02-2026 14:41

(ភ្នំពេញ)​៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក(PATA) ​មានប្រសាសន៍ថា យុទ្ធនាការបោសសម្អាត «ក្រុមឆបោកអនឡាញ» មានសារៈសំខាន់ណាស់ក្នុងការស្តារកេរ្តិ៍ឈ្មោះកម្ពុជា សេដ្ឋកិច្ច និង​វិស័យទេសចរណ៍របស់កម្ពុជា និងធ្វើឱ្យពិភពលោកសាទរចំពោះកម្ពុជា។

លោកគាំទ្រចំពោះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការបោសម្អាត «ក្រុមឆបោកអនឡាញ»​ ព្រោះបញ្ហានេះ ​បានធ្វើឱ្យប្រជាជនកម្ពុជា១៧លាននាក់រងទុក្ខ ដោយសារមនុស្សតែ៤០០ទៅ៥០០នាក់ដែលទទួលបានផលប្រយោជន៍ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះកេរ្តិ៍ឈ្មោះ កម្ពុជា ត្រូវបានបំផ្លាញដោយសារ បញ្ហាឆបោកអនឡាញ និងធ្វើឱ្យកម្ពុជាស្អុយនៅលើឆាកអន្តរជាតិ ដែលបានបណ្តាលឱ្យពិភពលោករួមទាំងចិន មើលមកកម្ពុជាមិនល្អ។

លោក ធួន ស៊ីណាន លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការបង្កើនទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា»

សូមស្តាប់ប្រសាសន៍របស់ លោក ធួន ស៊ីណាន៖