* Fresh Exclusive: ជម្លោះដូណាល់ ត្រាំ–សារព័ត៌មាន ក្តៅគគុកមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ៖ ហេតុអ្វីសេតវិមាន ហាមស្ថាប័នព័ត៌មានមួយចំនួន ខណៈបង្កើត «Trump TV» របស់ខ្លួន?
* សម្តេចតេជោ ហ៊ុន សែន ព្រមានលុបលេខទូរស័ព្ទពីបណ្តាញទំនាក់ទំនង បន្ទាប់ពីមានការរំខានសុំជំនួយហួសហេតុ
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ បន្តបេសកកម្មមកយកព័ត៌មានផ្ទាល់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសម្ភារបច្ចេកទេសជាច្រើន ដែលកម្លាំងសមត្ថកិច្ចដកហូតពីបទល្មើស Online Scams កាលពីពេលកន្លងទៅ
* អ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព បន្ដចុះពិនិត្យទីតាំង Scams Compound នៅជ្រៃធំ ដែលជាប់ពាក់ព័ន្ធជាមួយចេន ហ្ស៉ី
* សម្ដេចតេជោ ហ៊ុន សែន បង្ហាញអត្ថន័យឈ្មោះចៅស្រីទី២៣ «ហ៊ុន បញ្ចពរមាលា» ក្នុងថ្ងៃគម្រប់ខួប ១ខែ ព្រមទាំងបង្ហាញបំណងចង់បានចៅទួត
* កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដី ដោយកងកម្លាំងប្រដាប់អាវុធថៃ អមដោយព្រះសង្ឃថៃ ដែលបានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង
* តើកម្ពុជាចាប់យកឱកាសពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយបារាំងបានអ្វីខ្លះ ក្នុងពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងវេទិកាធុរកិច្ចកម្ពុជា-បារាំង ? Video inside)
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្ហាញពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៥ ​ខណៈរកប្រាក់ចំណេញបានជាង២០លានដុល្លារ (Video inside)

21-02-2026 12:24

(ភ្នំពេញ)៖ លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​សម្រេចបានក្នុងឆ្នាំ២០២៥កន្លងទៅនេះ ដែលធ្វើឱ្យរាជធានីភ្នំពេញមិនប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុង​សន្និបាតបូកលទ្ធផលការងារអាជីវកម្មឆ្នាំ២០២៥ និងទិសដៅការងាររបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឆ្នាំ២០២៦ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឡុង ណារ៉ូ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះរួមមាន ការសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតតាខ្មៅ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែល​បានជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

លើសពីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញចែកចាយទឹកបានប្រមាណជាង៣០០គីឡូម៉ែត្រ ដែលធ្វើឱ្យបណ្តាញចែកចាយបច្ចុប្បន្ននេះ កើនឡើងដល់ជាង៦ពាន់គីឡូម៉ែត្រ។ ចំណែកចំនួនអតិថិជន កើនឡើងប្រមាណ២ម៉ឺន បន្ថែមពីលើអតិថិជនចាស់ដែលមានជាង៥សែន២ម៉ឺននាក់​ និងពង្រីកផ្ទៃសេវា បានចំនួន៨៨៧ភូមិ នៅក្នុងរាជធានីភ្នំពេញ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់គោលដៅនឹងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនដែលនៅសល់១១២ភូមិទៀត ​ឱ្យទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ភូមិទាំងអស់ នៅក្នុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧។

ដោយឡែកអត្រាទឹកបាត់បង់ បានថយចុះប្រមាណ១.៧% នៃអត្រាទឹកបាត់បង់សរុបចំនួន​២៧.២៧% ដោយក្នុងឆ្នាំ២០២៥ អត្រាទឹកបាត់បង់បានចុះមក២៥.៥០%។

តាមរយៈសមិទ្ធសំខាន់ៗនេះ បានធ្វើឱ្យឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកបានប្រាក់ចំណេញប្រមាណ៩៦ពាន់លានរៀល ឬប្រមាណជាង២៣លានដុល្លារ(មិនទាន់ធ្វើសវកម្ម)។

​នៅឆ្នាំ២០២៦នេះ ​ទឹកស្វយ័តក្រុងភ្នំពេញបានដាក់ទិសដៅបង្កើនចំនួនអតិថិជន និងសមត្ថភាពនៃការផលិតទឹកស្អាត ដើម្បីបំពេញតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋ និងបញ្ចប់នូវគម្រោងធំៗ ដូចការដាក់នូវបំពង់បន្ថែម ដើម្បីធានាឱ្យរោងចក្របាក់ខែងជំហានទី៣ដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៧។ បន្ថែមពីនេះ ទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តពង្រីកផ្ទៃសេវា និងចាប់ផ្តើមលក់ទឹកដុំ ជូនដល់ប្រតិបត្តិករនៅតាមទីតាំងជុំវិញរាជធានីភ្នំពេញ ដែលមានការលំបាកក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ព្រមទាំងពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកទៅតំបន់អាកាសយានដ្ឋានតេជោផងដែរ។

បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន៧នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពផលិតទឹកស្អាតជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈបរិមាណផ្គត់ផ្គង់ទឹកប្រចាំថ្ងៃបានកើនឡើងដល់ជាង៩០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានរោងចក្រផលិតទឹកស្អាត២ទៀតនៅខេត្តកំពត និងត្បូងឃ្មុំ៕