យល់ដឹងពីជំនួញ៖ អ្នកជំនាញទេសចរណ៍ថា បើចង់បានភ្ញៀវទេសចរទាល់តែយើងទៅគោះទ្វារផ្ទះគេ កុំរង់ចាំគេមកគោះទ្វារផ្ទះយើង (Video inside)
22-02-2026 10:43
(ភ្នំពេញ)៖ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក (PATA) និងជាអ្នកជំនួញក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ដើម្បីឱ្យអាជីវកម្មទេសចរណ៍រីកចម្រើន និងទទួលបានភ្ញៀវទេសចរច្រើន លុះត្រាតែក្រុមហ៊ុនទេសចរណ៍ ចេញក្រៅទៅគោះទ្វារផ្ទះគេ កុំរង់ចាំគេមកគោះទ្វារផ្ទះយើង។
លោកបានពន្យល់ថា «ប្រសិនបើចង់បានភ្ញៀវពីប្រទេសណាមួយមកច្រើន ទាល់តែខ្លួនយើងទៅរកគេ ទៅទាក់ទាញគេ នោះទើបបានភ្ញៀវមក មិនថាភ្ញៀវចិននោះទេ ទោះបីជាភ្ញៀវជនជាតិណាក៏ដោយ បើចង់បានភ្ញៀវប្រទេសណា ទាល់តែយើងទៅគោះទ្វាផ្ទះគេ កុំរង់ចាំគេមកគោះទ្វារផ្ទះយើង»។
លោកមានប្រសាសន៍ថា ការរង់ចាំគេមកគោះទ្វារផ្ទះយើង គឺជាចំណុចអវិជ្ជមានមួយដែលបានកើតឡើងនៅកម្ពុជា ដែលលោកមើលឃើញ អ្នករកស៊ីនៅកម្ពុជាជាច្រើនចូលចិត្តឱ្យគេមកគោះទ្វារផ្ទះខ្លួនឯង ហើយមិនចូលចិត្តទៅគោះទ្វាផ្ទះគេ ហើយជាចំណុចអវិជ្ជមានដែលកម្ពុជា ដើរមិនទាន់អ្នកជិតខាងផងដែរ។ ដូច្នេះហើយនេះជាអ្វីដែលអ្នករកស៊ីនៅកម្ពុជា ត្រូវកែប្រែ។
តែយ៉ាងណាលោកលើកឡើងថា រដ្ឋាភិបាលក៏ដើរតួនាទីសំខាន់ដែរ ក្នុងការជួយគាំទ្រ ដល់វិស័យជនទៅគោះទ្វារផ្ទះគេ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ធួន ស៊ីណាន៖







