តើក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក, កម្ពុជាមានឱកាសអ្វីខ្លះលើការពង្រីកពាណិជ្ជកម្មអន្តរជាតិ? (Video inside)
23-02-2026 16:09
(ភ្នំពេញ)៖ គិតចាប់តាំងពីខែមេសាឆ្នាំ២០២៥ ប្រទេសកម្ពុជាបានរកវិធីចរចាលើការបន្ថយពន្ធពាណិជ្ជកម្មដែលអាមេរិកដាក់លើកម្ពុជា ដើម្បីការពារឧស្សាហកម្មក្នុងស្រុក។ ការចរចានោះដោយសារតែការនាំចេញរបស់កម្ពុជាពឹងខ្លាំងលើទីផ្សារអាមេរិក។ ប៉ុន្តែឯកសារស្រាវជ្រាវដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលកម្ពុជាក្លាយជាសមាជិកចាប់តាំងពី២០០៤មក បានបង្ហាញថា កម្ពុជាមានទីផ្សារសក្ដានុពលជាច្រើន ត្រូវពង្រឹង និងអនុវត្តន៍ ដែលជាយន្តការទាក់ទាញវិនិយោគបរទេសខ្លាំង គាំទ្រដល់ប្រភពនាំកំណើនដល់សេដ្ឋកិច្ចកម្ពុជាយូរអង្វែង។
តើក្រោមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាមានឱកាសអ្វីខ្លះ លើការពង្រីកពាណិជ្ជកម្មអន្តរជាតិ? លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖




