ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងតាមដាន និងរង់ចាំមើលការវិវត្តថ្មីនៃការដាក់ពន្ធបដិការ របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ខណៈបច្ចុប្បន្នកម្ពុជាបន្តអនុវត្តន៍អត្រាពន្ធ ១៩% (Video inside)
23-02-2026 16:21
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងរង់ចាំមើលការវិវត្តថ្មីនៃការដាក់ពន្ធបដិការ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្រោយតុលាការកំពូលអាមេរិក សម្រេចលុបចោលពន្ធគយសកលដ៏ទូលំទូលាយរបស់លោកប្រធានាធិបតី កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅនេះ។
ការវិវត្តថ្មីក្រោយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថាតើការប្រកាសរបស់លោកត្រាំ ក្នុងការអនុវត្តពន្ធបដិការ ១០ភាគរយលើប្រទេសទូទាំងសាកល ពិត ឬយ៉ាងណា? ហើយតើកម្ពុជា ត្រូវអនុវត្តន៍អត្រាពន្ធថ្មី ឬក៏បន្តអនុវត្តន៍អត្រា១៩% ដូចទៅនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងសម្តេចបវរធិបតី និងលោកត្រាំ ឬក៏អត់? ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជានៅបន្តអនុវត្តន៍អត្រា១៩%ដដែល៕
សូមស្តាប់ការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖




