* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ធនាគារជាតិនៃកម្ពុជា កំណត់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានគ្រប់គ្រងទ្រព្យ ដែលធ្វើប្រតិបត្តិការទិញ និងគ្រប់គ្រងឥណទានមិនដំណើរការ និងទ្រព្យធានារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

26-02-2026 15:47

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសថ្មីមួយ ដោយកំណត់លក្ខខណ្ឌសម្រាប់គ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម ក្នុងគោលបំណងកំណត់ក្របខណ្ឌបទប្បញ្ញត្តិ សម្រាប់គ្រឹះស្ថានគ្រប់គ្រងទ្រព្យ ដែលធ្វើប្រតិបត្តិការទិញ និងគ្រប់គ្រងឥណទានមិនដំណើរការ និងទ្រព្យធានារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

យោងតាមប្រកាសដែលចុះហត្ថលេខាដោយលោកស្រីបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បុគ្គលដែលដាក់ពាក្យស្នើសុំអាជ្ញាបណ្ណជាគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម ត្រូវចុះបញ្ជីក្នុងទម្រង់ជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត និងត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង ២០០ប៊ីលានរៀល។

ប្រកាសនេះ បានបញ្ជាក់ទៀតថា គ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា អាចធ្វើសកម្មភាពអាជីវកម្ម ​ដូចជា ទិញ និងគ្រប់គ្រងឥណទានមិនដំណើរការ ព្រមទាំងទ្រព្យធានាភ្ជាប់ ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ,ទិញ និងគ្រប់គ្រងអចលនទ្រព្យពីកូនបំណុលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដោយ អចលនទ្រព្យនេះត្រូវបានដាក់លក់តាមរយៈការប្រកាសដេញថ្លៃដោយតុលាការ ឬ តាមរយៈអភិបាលបណ្តោះអាសន្ន ឬដំណើរការជម្រះបញ្ជី, ផ្តល់សេវាប្រមូលបំណុលឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ, សម្របសម្រួលលក់ទ្រព្យធានាភ្ជាប់ ដោយមានការយល់ព្រមពីកូនបំណុល,លក់ឥណទានទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មផ្សេងទៀត និងកម្មភាពអាជីវកម្មផ្សេងទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា។

តែយ៉ាងនេះក្តី យោងតាមប្រការ ៥​ នៃប្រកាសនេះបាន បានហាមឃាត់សកម្មភាពមួយចំនួន ដែលគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្ម មិនត្រូវធ្វើគឺ មិនត្រូវផ្តល់ឥណទាន ឬបុនហិរញ្ញប្បទាន, ធានាលើឥណទាន, ទិញឥណទានមិនដំណើរការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលផ្តល់កម្ចីដោយផ្ទាល់ ឬប្រយោលឱ្យខ្លួន និងធ្វើសកម្មភាពអាជីវកម្មផ្សេងទៀត ដែលហាមឃាត់ដោយធនាគារជាតិនៃកម្ពុជា៕