ប្រធានសមាគមធនាគារនៅកម្ពុជា ប្រាប់ពីសញ្ញាដែលជនល្មើស តែងប្រើប្រាស់ឆបោកតាមប្រព័ន្ធអ៉ីនធឺណែត (Video inside)
28-02-2026 14:36
(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានប្រាប់ពីសញ្ញាដែលជនល្មើស តែងប្រើប្រាស់ឆបោកតាមប្រព័ន្ធអ៉ីនធឺណែត តាមរយៈការតេទូរស័ព្ទមក ដោយប្រាប់ថា មកពីធនាគារនេះ ឬធនាគារនោះ ហើយប្រាប់ថា យើងត្រូវរង្វាន់ ដើម្បីសុំព័ត៌មានពីយើង ឬផ្ញើ Link ដើម្បីឲ្យយើងចុចចូល។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រ័ត្ន សោភ័ណ អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់ពីកង្វះចំណេះដឹង សុវត្ថិភាពឌីជីថលចំពោះប្រជាពលរដ្ឋ» ក្នុងកម្មវិធី CYBER SECURITY។
លោក រ័ត្ន សោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យមានសុវត្ថិភាព ក្នុងការប្រើប្រាស់ សម្រាប់អតិថិជន អ្វីដែលសំខាន់បំផុត គឺលេខសម្ងាត់ត្រូវដាក់លេខខ្លួនឯង ដែលអ្នកដទៃមិនងាយនឹងទាយត្រូវ ហើយទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ លេងសម្ងាត់នេះ មិនត្រូវចែករំលែកប្រាប់អ្នកដទៃជាដាច់ខាត»៕
សូមស្តាប់ការលើកឡើងរបស់លោក រ័ត្ន សោភ័ណ៖








