ប្រធានសមាគមធនាគារនៅកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានកុងធនាគារហើយមិនប្រើប្រាស់ សូមប្រញាប់បិទ ហើយកុំលក់ដូរឱ្យអ្នកផ្សេងប្រើជំនួស (Video inside)
28-02-2026 14:42
(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកុងធនាគារហើយមិនប្រើប្រាស់ សូមប្រញាប់បិទ ហើយកុំលក់ដូរឱ្យអ្នកផ្សេងប្រើជំនួស ព្រោះវាអាចនាំបញ្ហាដល់ខ្លួនយើង ពេលដែលគេយកកុងធនាគារនោះ ប្រើប្រាស់មិនស្របច្បាប់។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក រ័ត្ន សោភ័ណ អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់ពីកង្វះចំណេះដឹង សុវត្ថិភាពឌីជីថលចំពោះប្រជាពលរដ្ឋ» ក្នុងកម្មវិធី CYBER SECURITY។
លោក រ័ត្ន សោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្កេតឃើញថា ពេលខ្លះ គណនីរបស់អតិថិជនមួយ ត្រូវបានជនខិលខូចអាចទិញ ឬគ្រប់គ្រង [...] ខ្ញុំសូមអំពាវនាវដល់បងប្អូន ប្រសិនកុងធនាគារយើងមិនប្រើប្រាស់ សូមមកបិទ ហើយសូមកុំលក់ ព្រោះវាអាចនាំបញ្ហាដល់ម្ចាស់កុង»៕
សូមស្តាប់ការលើកឡើងរបស់លោក រ័ត្ន សោភ័ណ៖








