ប្រធានសមាគមធនាគារនៅកម្ពុជា ផ្តល់យោបល់ឱ្យអ្នកប្រើប្រាស់ឧស្សាហ៍ចូលឆែកមើលកុងធនាគារ ក្រែងមានប្រតិបត្តិការណាសង្ស័យ(Video inside)

28-02-2026 14:45

(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានជំរុញឱ្យអ្នកដែលមានគណនីធនាគារ ឧស្សាហ៍ចូលឆែកមើលឱ្យបានញឹកញាប់ ក្រែង​​មានប្រតិបត្តិការ​សង្ស័យណាមួយកើតឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់សាច់ប្រាក់។

លោក រ័ត្ន សោភ័ណ បានលើកឡើងថា នៅពេលដែលបានចូលពិនិត្យមើល ​យើងនឹងដឹងព័ត៌មានបានទាន់លឿន នោះអ្នកប្រើប្រាស់នឹងអាចចាត់វិធានការបានទាន់ពេលវេលា។ ជាក់ស្តែងលោកផ្ទាល់ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ក៏ចូលមើលម្តងដែរ ដើម្បីតាមដានប្រតិបត្តិការណាចម្លែក។

លោក រ័ត្ន សោភ័ណ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ផលប៉ះពាល់ពីកង្វះចំណេះដឹង លើសុវត្ថិភាពឌីជីថលហិរញ្ញវត្ថុ»។

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក រ័ត្ន សោភ័ណ៖