ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កម្ពុជាស្វាគមន៍ និងគាំទ្រចំពោះវិនិយោគិនជប៉ុនដែលចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា (Video inside)

04-03-2026 18:52

(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណូមរបស់វិនិយោគិនជប៉ុន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការស្វាគមន៍ និងគាំទ្រ១០០% ចំពោះការចង់បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ដើម្បីនាំចេញទៅក្រៅប្រទេស។

បំណងនេះស្របនឹងការចង់បានរបស់រដ្ឋាភិបាល ក្នុងការទាក់ទាញរោងចក្រ ក្នុងវិស័យអេឡិចត្រូនិក និងយានយន្តមកកម្ពុជា។

លោកលើកទឹកចិត្តដល់ពួកគេ មកពិភាក្សាពីឱកាសវិនិយោគនេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបានការលើកទឹកចិត្តផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ៕