វិបត្តិសេដ្ឋកិច្ចបង្កឡើងដោយសង្រ្គាមនៅម ជ្ឈឹមបូព៌ា, អ្នកជំនាញសេដ្ឋកិច្ច លើកទឹកចិត្តពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក ឱ្យអស់លទ្ធភាព (Video inside)

05-03-2026 14:30

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា សង្គ្រាម នៅ មជ្ឈិមបូព៌ា ដែល ផ្ទុះ ឡើង រវាង អ៊ីរ៉ង់ ជាមួយអាមេរិក និង អ៊ីស្រាអែល បានជះឥទ្ធិពលមកលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តំបន់អាស៊ាន និងសាកលលោក ហើយ
ប្រសិនបើសង្រ្គាមនេះនៅបន្តអូសបន្លាយ នឹងផ្តល់ផ្តល់ប៉ះពាល់យ៉ាងតែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើក ទឹកចិត្តដល់ពលរដ្ឋប្រើប្រាស់ផលិតផល ដែលផលិតក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការហូរសាច់ប្រាក់ចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ លោកជំរុញឱ្យពលរដ្ឋបណ្តុះទម្លាប់នៃការដាំដុះបន្លែ និងចិញ្ចឹមត្រី សត្វឡើងវិញ សម្រាប់ការផ្គត់ផ្គង់ក្នុងផ្ទះរបស់ខ្លួន។

លោកបានលើកឡើងថា បើទោះបីជាពេលបច្ចុប្បន្ននេះមិនទាន់ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនខ្លាំង ដោយសារតែសង្រ្គាមទើបតែកើតឡើង ប៉ុន្តែវានឹងផ្តល់ផលប៉ះនៅពេលខាងមុខ៕

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោកបណ្ឌិត ហុង វណ្ណៈ៖